3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ពិធីប្រកាសជ័យលាភីប្រកួតស្នាដៃរចនាផ្ទាំងផ្សព្វផ្សាយ អបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

Monday, July 4, 2022

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំកម្មវិធីប្រកាសជ័យលាភីប្រកួតស្នាដៃរចនាផ្ទាំងផ្សព្វផ្សាយ អបអរសាទរខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២២) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញារធជាតិព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ គោលបំណងសំខាន់ក្នុងការរៀបចំកម្មវិធីនេះ គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ ដោយផ្តោតសំខាន់លើ (១) តម្លៃលេចធ្លោជាសកលរបស់ប្រាសាទ (២) តម្លៃនៃបរិស្ថានធម្មជាតិនៅជុំវិញប្រាសាទ និង(៣) តម្លៃមនុស្សជាតិ។

តាមសេចក្តីប្រកាសស្តីពីការប្រកួតប្រជែងស្នាដៃនេះ មាននិស្សិតមកពីសាកលវិទ្យាល័យបីបានចូលរួមប្រកួតស្នាដៃរចនាគំនូរ និងរចនាផ្ទាំងផ្សព្វផ្សាយ មានសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ Limkokwing ដែលមានស្នាដៃចូលរួមប្រកួតប្រជែងសរុបចំនួន៣៨។ ក្រោយពីគណៈកម្មការកំណែរដែលជាសាស្ត្រាចារ្យជំនាញផ្នែកវិចិត្រកម្ម និងតុបតែងលំអរ (Graphic Design) នៃសាកលវិទ្យាភូមិន្ទវិចិត្រសិល្បៈបានពិនិត្យ និងវាយតម្លៃលើស្នាដៃប្រកួតប្រជែងទាំងអស់រួច បានសម្រេចជ្រើសរើសជ័យលាភីចំនួន៣រូប និងជ័យលាភីកិត្តិយសចំនួន២រូប។ ចំពោះជ័យលាភីទាំង៥រូបនេះមានទទួលរង្វាន់ដូចខាងក្រោម៖
• ជ័យលាភីលេខ១ ៖ ទទួលបានថវិកា ២.០០០.០០០រៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តបន្ថែមមួយចំនួនទៀតពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
• ជ័យលាភីលេខ២ ៖ ទទួលបានថវិកា ១.០០០.០០០រៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តបន្ថែមមួយចំនួនទៀតពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
• ជ័យលាភីលេខ៣ ៖ ទទួលរង្វាន់ ៦០០.០០០រៀល ប័ណ្ណសរសើរមួយ និងរង្វាន់លើកទឹកចិត្តបន្ថែមមួយចំនួនទៀតពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
• ជ័យលាភីកិត្តិយស ៖ ស្នាដៃដែលទទួលចំណាត់ថ្នាក់លេខ៤ និងលេខ៥ (ថវិកា ២០០.០០០រៀលក្នុងម្នាក់ ប័ណ្ណលើកទឹកចិត្តម្នាក់មួយ និងរង្វាន់លើកទឹកចិត្តបន្ថែមមួយចំនួនពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)

ចំណែកបេក្ខជនដែលបានចូលរួមប្រកួតប្រជែងក៏ទទួលបានប័ណ្ណបញ្ជាក់ពីការចូលរួម និងវត្ថុអនុស្សាវរីយ៍មួយចំនួនពីអាជ្ញាធរជាតិព្រះវិហារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ។

អត្ថបទ៖ គឹម សំណាង
រូបថត៖ យឹម ចាន់ខេមរាឧត្តម

Monday, July 4, 2022