នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត សុំសេចក្តីសុខសេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សញ់ សប្តស័ក ព.ស២៥៦៩ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកំលាំងនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ។
នាឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានប្រគេនទ័យ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់ចូលរួមកសាងវត្តមរតកតេជោបុរីស្វរៈ ឋិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបានចែកសំភារៈមួយចំនួនជូនដល់គ្រប់អង្គភាពទាំងអស់សំរាប់អបអរឆ្នាំថ្មី។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំលេងល្បែងប្រជាប្រិយកម្សាន្ត និងពិសារអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។