3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ព្រឹត្តិការណ៍កីឡារត់អបអរប្រាសាទព្រះវិហារ (Preah Vihear Temple Run)

Sunday, July 9, 2023

អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាលាខេត្តព្រះវិហារ​ និងក្រុមការងារ Run With Sai រៀបចំព្រឹត្តការណ៍កីឡា រត់ដើម្បីអបអរខួប១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក(៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៣) ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្តី នៃអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម​ យ៉ុង​ គឹមហ៊ាន​ តំណាង​ ឯកឧត្តម​ គីម​ រឹទ្ធី​ អភិបាលខេត្តព្រះវិហារ​ ក្រុមការងារ Run With Sai ដែលដឹកនាំដោយលោក អ៊ួន បឋម (សាយ) ជាស្ថាបនិកក្នុងការរៀបចំព្រឹត្តការណ៍ Preah Vihear Temple Run ឃុំស្រអែម អង្គភាពប្រចាំទិសប្រាសាទព្រះវិហារ បុគ្គលិកក្រុមហ៊ុនគាំទ្រកម្មវិធី និងស្ថាប័នផ្សេងៗទៀតសរុបជាង៦០០នាក់។ កម្មវិធីនេះទទួលបានការឧបត្ថម្ភពី THE MANY FOUNDATION, V-ACTIVE, SMART AXIATA សហការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងដៃគូរសហការជាច្រើនទៀត។ កម្មវិធីនេះបានចាប់ផ្ដើមនៅម៉ោង៦:៣០នាទីព្រឹក រត់ចេញពីទីតាំងជើងភ្នំប្រាសាទព្រះវិហារ ឆ្ពោះទៅគោបុរៈទី៤ នៃប្រាសាទព្រះវិហារ ដែលមាន ២វិញ្ញាសារ ក្នុងនោះមាន វិញ្ញាសាររត់មានចម្ងាយ៧គីឡូម៉ែត្រ និងវិញ្ញាសារដើរ ចម្ងាយ៧០០ម៉ែត្រ។

Sunday, July 9, 2023