3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

ព្រឹត្តការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គលើកទី៣ អបអរសាទរខួប ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

Sunday, July 6, 2025

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្រុមការងារ RUN With SAI រៀបចំព្រឹត្តការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គលើកទី៣ អបអរសាទរខួប ១៧ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងបរទេសមកពី៨ប្រទេសផ្សេងៗ​ សរុបប្រមាណ៨០៨នាក់។

ព្រឹត្តិការណ៍កីឡារត់ឆ្លងកាត់ឧបសគ្គ ពីជើងភ្នំប្រាសាទព្រះវិហារ ទៅកាន់គោបុរៈទី៣ កំពូលភ្នំប្រាសាទព្រះវិហារ មាន៤វិញ្ញាសារ រួមមាន៖ ១.វិញ្ញាសា ដើរ ១.៣ គីឡូម៉ែត្រ(យាត្រាបេតិកភណ្ឌ-PREAH VIHEAR TEMPLE WALK) ២.វិញ្ញាសារត់ ៩ គីឡូម៉ែត្រ(ផ្លូវរត់ឌីទេពសែនជ័យ-DY TEP SENCHEY TRAIL)៣.វិញ្ញាសារត់ ២២.៦ គីឡូម៉ែត្រ(ផ្លូវរត់សួគ៌ាល័យ - SOURKEA TRAIL) និង៤.វិញ្ញាសារត់ ៤២.៥ គីឡូម៉ែត្រ(ផ្លូវរត់ជញ្ជាំងដងរែក - DANGREK TRAIL)។

Sunday, July 6, 2025