6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

Wednesday, June 19, 2024

ថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំយុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យខេមរតេជោ ដែលស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ កម្មវិធីផ្សព្វផ្សាយនេះមានអ្នកចូលរួមសរុបចំនួន៧៤នាក់ រួមមាន មន្រ្តី និងពលករអាជ្ញាធរជាតិព្រះវិហារ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យខេមរតេជោ និងបានផ្តល់ធុងសំរាមចំនួន៦ដល់សាលាដើម្បីសម្រួលដល់ការគ្រប់គ្រងសំរាមក្នុងបរិវេណសាលារៀន។

យុទ្ធនាការប្រមូលសំរាម និងផ្សព្វផ្សាយអំពីការទុកដាក់សំរាមនេះធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនពីរ គឺ ទី១)អប់រំ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស អំពីបញ្ហាសំរាមដល់សុខភាព បរិស្ថាន និងជីវភាពរស់នៅប្រចាំថ្ងៃ និងទី២)បញ្ជ្រាបការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមផ្ទះ និងទីសាធារណៈដើម្បីរក្សាបាននូវបរិស្ថានស្អាតក្នុងសហគមន៍រស់នៅរបស់ខ្លួន។

Wednesday, June 19, 2024