3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

អាជ្ញាធរជាតិព្រះវិហាររៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសិក្សាអំពី ស្រទាប់ថ្មក្រោមដី, ចលនាផ្ទាំងថ្មភ្នំ និង ជម្រាលផ្ទាំងថ្មភ្នំនៅលើភ្នំប្រាសាទព្រះវិហារ

Saturday, November 9, 2024

នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ៨-៩កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨-៩ ខែវិច្ចិកា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ នៅសាលប្រជុំព្រះវិហារ និងតាមប្រព័ន្ធអនឡាញ (Zoom) ព្រមទាំងរៀបចំទស្សនកិច្ចសិក្សានៅលើភ្នំប្រាសាទព្រះវិហារ ដើម្បីបង្ហាញ និងពិភាក្សានៅទីតាំងផ្ទាល់តែម្តង។ សិក្ខាសាលានេះចូលរួមដោយ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ ក្រុមអភិរក្សឥណ្ឌា និងក្រុមអ្នកសិក្សាស្រាវជ្រាវមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន៤៥នាក់។

លទ្ធផលសិក្សាស្រាវជ្រាវនេះ គឺជាបច្ច័យដ៏ធំមួយក្នុងការចូលរួមចំណែកដល់កិច្ចការងារអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ និងការសិក្សាស្រាវជ្រាវបុរាណវិទ្យានៅលើភ្នំប្រាសាទព្រះវិហារ។

Saturday, November 9, 2024