3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

សន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

Thursday, January 12, 2023

ថ្ងៃពុធ-ព្រហស្បតិ៍ ៥-៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអាជ្ញាធរជាតិព្រះវិហារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីបញ្ជាការដ្ឋានអង្គរក្សប្រចាំទិសទី១ បញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កងពលតូអន្តរាគមន៍លេខ៧ និងលេខ៨ វរៈសេនាតូចនគរបាលអន្តរាគមន៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ វរៈសេនាតូចនគរបាលការពារព្រំដែនគោក៧៩៥ កងពលតូចអន្តរាគមន៍លេខ១ អាជ្ញាធរមូលដ្ឋានមានតំណាងស្រុកជាំក្សាន្ត តំណាងស្រុកគូលែន មេឃុំកន្ទួត មេឃុំស្រអែម(មេភូមិស្រអែមជើង ធម្មជាតិ ស្ទឹងខៀវ បង្គោល៨ តេជោបុស្សស្បូវ ចំបក់សែនជ័យ សែនជ័យ) មេឃុំស្រយង់(មេភូមិស្រយង់ជើង កោះកេរ្តិ៍ រំចេក)​ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីអាជ្ញាធរជាតិព្រះវិហារសរុបប្រមាណ​ ១៤០នាក់។
អង្គសន្និបាតនេះផ្តោតលើចំនុចមួយចំនួនដូចខាងក្រោម៖
១.បូកសរុបលទ្ធផលការងារឆ្នាំ២០២២
២.ទិសដៅការងារឆ្នាំ២០២៣
៣.ពិនិត្យលេីបញ្ហាប្រឈមនៅក្នុងការងារដែលបានអនុវត្តកន្លងមក​ និងសំណូមពរនានារបស់នាយកដ្ឋានជំនាញ
៤.ពិភាក្សានិងពិគ្រោះយោបល់ជាមួយអង្គសន្និបាតនិងដៃគូពាក់ព័ន្ធដេីម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធបទល្មេីសព្រៃឈេី​ ការទន្ទ្រានដីធី​ និងការគ្រប់គ្រងសំណង់នៅក្នុងរមណីយដ្ឋានទាំងពីរ។
អង្គសន្និបាតបានបញ្ចប់ទៅនៅថ្ងៃទី១២​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១២:៤៥នាទី​ ហេីយសមាជិកអង្គសន្និបាតបានទទួលទានអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល។

Thursday, January 12, 2023