6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ព័ត៌មានទូទៅ

ទស្សនកិច្ចសិក្សារបស់និស្សិតមហាវិទ្យាល័យសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

Thursday, February 23, 2023

ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣ និស្សិតមហាវិទ្យាល័យសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចំនួន២០០នាក់ ដឹកនាំដោយលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប និងលោកគ្រូ អ្នកគ្រូ បានចុះមកធ្វើទស្សនៈកិច្ចកសិក្សាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះដែរអាជ្ញាធរជាតិព្រះវិហារបានធ្វើការទទួលស្វាគមន៍ និងធ្វើបទបង្ហាញពន្យល់ជូននិស្សិតកម្មសិក្សាទាំងអស់ ដោយលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា អំពីប្រវត្តិសាស្រ្ត ទីតាំងភូមិសាស្រ្តក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូប បានជូនគំនូរ ដ៏ស្រស់ស្អាតមួយផ្ទាំងដល់អាជ្ញាធរជាតិព្រះវិហារទុកជាអនុស្សាវរីយ៍ក្នុងដំណើរកម្មសិក្សានេះ។

រូបភាព និងអត្ថបទ: ថាច់ ផានិត

Thursday, February 23, 2023