6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

កិច្ចការអភិវឌ្ឍន៍

កម្មវិធីបណ្តុះបណ្តាលបំណិនជីវិតស្តីពី ការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ

Monday, April 8, 2024 00:00 AM

នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ បានចុះផ្សព្វផ្សាយពីបច្ចេកទេសចិញ្ចឹមមាន់លើកទី១ ដល់ប្រជាជននៅភូមិកោះកេរចំនួន១៨នាក់។ កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ដែលធន់នឹងអាកាសធាតុប្រែប្រួលមានដូចជា ការសាងសង់ទ្រុងមាន់ ការជ្រើសរើសពូជ ការផ្តល់ទឹកចំណី ការដាំចកអាសូឡា ការចាក់វ៉ាក់សាំងការពារ ការប្រើថ្នាំការពារជំងឺ និងការថែទាំអនាម័យជាដើម។ បន្ថែមពីនេះក៏មានការចែកឯកសារបច្ចេកទេសចិញ្ចឹមមាន់ និងការអនុវត្តធ្វើថ្នាំការពារ និងថ្នាំព្យាបាលជំងឺផ្សំពីធម្មជាតិផងដែរ។

ក្រោយពីបណ្តុះបណ្តាលរួចប្រជាកសិករទទួលបានមូលដ្ឋានចំណេះដឹង វិធានការការពារមាន់ឈឺ និងប្តេជ្ញាចិត្តអនុវត្តទៅតាមបច្ចេកទេសដើម្បីបង្កើនផលិតកម្មមាន់ឲ្យប្រសើរឡើងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់ចេញទៅទីផ្សារក្នុងស្រុក។

អត្ថបទ និងរូបភាព៖ ឃន់ វិច្ឆិកា

Monday, April 8, 2024