3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

អាជ្ញាធរជាតិព្រះវិហារ បញ្រ្ជាបចំណេះដឹងតាមរយៈការអប់រំបេតិកភណ្ឌ និងចំណេះដឹងអំពីសារមន្ទីរដល់សិស្ស វិទ្យាល័យស្រអែម

Friday, May 15, 2026 00:00 AM

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីអប់រំបេតិកភណ្ឌ និងចំណេះដឹងអំពីសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដេីម្បីស្វែងយល់ពីប្រវត្តិសាស្រ ្តប្រាសាទព្រះវិហារ និងគុណតម្លៃនៃការចូលរួមថែរក្សាមរតកវប្បធម៌ជាតិ។

ថ្លែងនៅក្នុងសិក្ខាសាលាខាងលេីធ្វេីឡេីងនៅវិទ្យាល័យស្រអែម ថ្ងៃទី១៥ខែ ឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ បានធ្វើបទបង្ហាញអំពីប្រវត្តិនៃការកសាទប្រាសាទព្រះវិហារ ផលប៉ះពាល់ នៃសង្គ្រាមមកលើបេតិកភណ្ឌ ការងារជួសជុល ថែទាំ អភិរក្សសមុច្ច័យក្នុងសារមន្ទីរ និងភារកិច្ចការពារបេតិកភណ្ឌវប្បធម៌ របស់យុវជនជំនាន់ក្រោយ។

បន្ទាប់មក សិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យស្រអែមចំនួន៣១នាក់ បានទៅទស្សនកិច្ចសិក្សាផ្ទាល់នៅសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីស្វែងយល់អំពីតួនាទី និងសារៈសំខាន់របស់សារមន្ទីរ ព្រមទាំងការដាក់តាំងសមុច្ច័យផ្សេងៗនៅក្នុងសារមន្ទីរផងដែរ។

 

Friday, May 15, 2026