3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

កិច្ចការអភិវឌ្ឍន៍

អាជ្ញាធរជាតិព្រះវិហារសហការសម្របសម្រួលកម្មវិធីអប់រំផ្សព្វផ្សាយអំពីការអភិរក្ស និងការការពារជីវៈចម្រុះក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុនសែន

Thursday, August 27, 2026 00:00 AM

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសហគមន៍ទេសចរណ៍ធម្មជាតិទំនប់អូរស្វាយ និងវេទិការសម្ព័ន្ធសង្គមស៊ីវិល រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយជាសាធារណៈអំពី «ការអភិរក្ស និងការការពារជីវៈចម្រុះ» ដល់អ្នកចូលរួមសរុប៣២៩នាក់ក្នុងនោះមាន សមាជិកសហគមន៍ទេសចរណ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងភូមិធម្មជាតិសម្តេចតេជោហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមគម្រោង “ស្តារវិស័យទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩” ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលជប៉ុន តាមរយៈធនាគាអភិវឌ្ឍន៍អាស៊ី។
កម្មវិធីនេះមានគោលបំណង អប់រំដល់សិស្សានុសិស្ស និងប្រជាសហគមន៍ អំពីគុណតម្លៃជីវៈចម្រុះ កត្តាគម្រាមកំហែង ផលប៉ះពាល់ដោយសារការរេចរិលប្រព័ន្ធអេកូឡូស៊ី និងវិធានការការពារ។ កម្មវិធីនេះផ្តល់បទបង្ហាញដោយលោក ឈាង ពិសាល ប្រធាននាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក នៃអាជ្ញាធរជាតិព្រះវិហារ និងដាំកូនឈើជាអនុស្សាវរីរ៍លើដីចំណីអាងទឹកអូរស្វាយ។

Thursday, August 27, 2026