នៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក.ស.ព.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ លោក ទុយ រ៉ានី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានចូលរួមបើកវគ្គបណ្តុះបណ្តាល ជំនាញការិយាល័យជួរមុខ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាជីវករលក់ដូរ សមាជិកសហគមន៍ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងក្នុងឃុំស្រយង់ និងមានការចូលរួមពីតំណាងរដ្ឋបាលស្រុកគូលែន និងឃុំស្រយង់។
កម្មវិធីបណ្តុះបណ្តាលនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការរៀបចំដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ សហការជាមួយគណៈកម្មការគ្រប់គ្រងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់ (Swiss contact)។