ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានរៀបចំបើកការដ្ឋានអភិរក្ស និងជួសជុលប្រាសាទប្រាំ ដើម្បីលើកតម្លៃប្រាសាទ និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ។ កិច្ចការសំខាន់ៗក្នុងកិច្ចការអភិរក្ស និងជួសជុលនេះរួមមាន៖
១. ពង្រឹងតួប្រាង្គឥដ្ឋនៅប្រាង្គខាងត្បូង និងប្រាង្គកណ្តាល ដើម្បីទប់ស្កាត់ការរលុះធ្លាក់នៃដុំឥដ្ឋ
២. កំណាយស្តារដីចាក់បង្គរលើខឿន និងទីធ្លាប្រាសាទ ដើម្បីសម្រួលដំណើរទស្សនារបស់ភ្ញៀវទេសចរ
៣. អភិរក្សសំណង់ស្ថាបត្យកម្មខ្មែរបុរាណសម្រាប់អ្នកជំនាន់ក្រោយ។
គម្រោងនេះបានទទួលការគាំទ្រពីថវិកាជាតិដើម្បីលើកកម្ពស់ និងថែទាំប្រាង្គប្រាសាទខ្មែរក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។