3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavation at the Preah Vihear temple parking lot

Archaeological excavation at the Preah Vihear temple parking lot

Thursday, October 26, 2023

Archaeological excavation at the Preah Vihear temple parking lot

ភ្នំប្រាសាទព្រះវិហារមានទួលបុរាណមនុស្សរស់នៅចំនួន០៥។ ចំណោមទួលបុរាណទាំងនោះមានទួលបុរាណមួយមានទំហំ ៧០ម៉ែត្រ x ៩០ម៉ែត្រ ស្ថិតនៅខាងលិចគោបុរៈទី៥ ប្រវែង ២៧០ម៉ែត្រ។ បច្ចុប្បន្នទួលនេះកំពុងប្រឈមការខូចខាតដោយសារសំណង់តូបលក់ដូរ សំណង់ផ្ទះរបស់​ កងកម្លាំងការពារព្រំដែន និងរថយន្តបើកឆ្លងកាត់ទៅមក។ ការហូរច្រោះដីបានលេចចេញនូវវត្ថុសិល្បៈ​ជាច្រើន ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់សហគមន៍បុរាណ។

គោលបំណងនៃការធ្វើកំណាយសង្គ្រោះបុរាណវិទ្យានៅទួលបុរាណនេះ គឺស្វែងរកភស្តុតាងបញ្ជាក់ពីសក្ដានុពលស្លាក​ស្នាម​​បុរាណវិទ្យា និងរចនាសម្ព័ន្ធសំណង់ ដើម្បីរៀបចំផែនការអភិរក្សទួលបុរាណនេះសម្រាប់ទៅអនាគត។

កំណាយស្រាវជ្រាវបុរាណវិទ្យាបានធ្វើឡើង២ដំណាក់កាល៖ ដំណាក់កាលទី១ បានធ្វើនៅខែ​កុម្ភៈ ឆ្នាំ២០១៧ មានចំនួន ០៤​ទីតាំង ដោយបានរកឃើញជញ្ជាំងខាងត្បូងរបស់ស្ពានហាលខាងលិច បំណែកកុលា​ល​ភាជន៍សម័យមុនអង្គរនិងសម័យអង្គរ និងកំទេចអាចម៌ដែក។ កំណាយស្រាវជ្រាវ​ដំណាក់កាលទី២ បានធ្វើនៅខែមិថុនា ឆ្នាំ២០១៨ មានចំនួន ០១ទីតាំងនៅផ្នែកខាងត្បូង និងខាងលិចទួលបុរាណក្នុងគម្រោងរៀបចំប្រព័ន្ធបង្ហូរទឹក និងងដាំស្មៅការពារទួលពីការហូរច្រោះដី។ លទ្ធផលកំណាយទាំងពីរលើកបង្ហាញ ពីសកម្មភាពមនុស្សរស់នៅលើទួលនេះតាំងពីសម័យមុនអង្គរ ដល់សម័យអង្គរ និងបន្តរហូតដល់បច្ចុប្បន្ន។

 


excavations of archeologic ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

Archaeological excavations ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

Archaeological excavations ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

Archaeological excavations ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023