3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg
Archaeological excavations on the causeway of western Gopura V

Archaeological excavations on the causeway of western Gopura V

Thursday, October 26, 2023

Archaeological excavations on the causeway of western Gopura V

តាមផែនការគ្រប់គ្រងទេសចរណ៍ អភិរក្ស និងអភិវឌ្ឍនៅរមណីយដ្ឋានប្រាសាទព្រះវិហារ នៅឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារបានរៀបចំផែនការលើកតម្លៃស្ពានហាលខាងលិច ដែលមានប្រវែង២៧០ម៉ែត្រ និងទទឹង៤,៥ម៉ែត្រ ភ្ជាប់ពីទួលមនុស្សរស់នៅសម័យបុរាណ ក្បែរចំណតឡានបច្ចុប្បន្នទៅស្ពាននាគគោបុរៈទី៥។ ស្ពានហាលនេះ មានតួនាទីជាផ្លូវដើរពីទីតាំងទួលមនុស្សរស់នៅផង និងជាទំនប់បង្វែរទឹកភ្លៀងពីគោបុរៈទី៥ ទៅស្រះខាងក្រោមផងដើម្បីរក្សាទឹកប្រើប្រាស់។​ នៅផ្នែកខាងលិចនៃស្ពានហាលនេះ មានស្នាមទឹកហូរដាច់ប្រវែង ១៥ម៉ែត្រ ដែលត្រូវធ្វើស្ពានឈើថ្មី ដើម្បីតភ្ជាប់ផ្នែកដែលដាច់ អោយស្ពានហាលនេះអាចធ្វើដំណើរបាន។

គោលបំណងនៃការធ្វើកំណាយស្រាវជ្រាវត្រង់ផ្នែកស្ពានហាលដែលដាច់នេះ គឺដើម្បីសិក្សារចនាសម្ព័ន្ធ និងបច្ចេកទេសសាងសង់ លើកតម្លៃ និងប្រើប្រាស់ឡើងវិញ រៀបចំផ្លូវសៀគ្វីទេសចរថ្មីអោយដើរលើស្ពានហាលនេះទៅស្ពាននាគគោបុរៈទី៥ និងដើម្បីរក្សាទុកជាឯកសារមុនសាងសង់ស្ពានតាមអនុសាសន៍របស់អ្នកជំនាញការអាដហុក។

ជាលទ្ធផលកំណាយសង្គ្រោះឆ្នាំ២០២៣ យើងបានរកឃើញជញ្ជាំងថ្មភក់ផ្នែកខាងត្បូងស្ពានហាលពីខាងលិចទៅកើតរហូតដល់ទីតាំងដែលដាច់។ ចំណែកផ្នែកខាងជើងវិញពុំមានរៀបជញ្ជាំងថ្មភក់ទេ គឺជាថ្មភ្នំធម្មជាតិដែលខ្ពស់ស្រាប់។ រីឯ ផ្នែកខាងកើតដែលដាច់ គឺមានដីបុកបង្ហាប់នៅចន្លោះជញ្ជាំងខាងត្បូង និងខាងជើង ប៉ុន្តែពុំឃើញមានថ្មរៀបបិទជញ្ជាំងដីបង្ហាប់ត្រង់កន្លែងទឹកហូរដាច់ទេ។

 


excavations of archeologic ...

បន្ទាប់ពីប្រាសាទព្រះវិហ ...

Thursday, October 26, 2023

Archaeological excavations ...

ប្រាសាទព្រះវិហារ បានចុៈ ...

Thursday, October 26, 2023

Archaeological excavations ...

យោងតាមតម្រូវការជាក់ស្តែ ...

Thursday, October 26, 2023

Archaeological excavations ...

ចម្លាក់សត្វគោចំនួន៣ ត្រ ...

Thursday, October 26, 2023