3.PV.jpg 5.Gopura IV.jpg 2.Koh ker.jpg 1.Koh ker.jpg 6.Gopurai.jpg 4.Gopura III.jpg

ព័ត៌មានទូទៅ

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៦

Thursday, April 2, 2026

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៦
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៥ លើកទី៦ ដើម្បីពិនិត្យវឌ្ឍនភាពការងាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រោមរបៀបវារៈសំខាន់ៗចំនួន៥ រួមមាន ១-របាយការណ៍អនុវត្តអនុសាសន៍ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ, ២-របាយការណ៍លទ្ធផលការងារ, ៣-របាយការណ៍ផលប៉ះពាល់ប្រាសាទព្រះវិហារពីជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥, ៤-សំណើសុំអនុម័ត និង៥-បញ្ហាផ្សេងៗ។
នៅក្នុងកិច្ចនេះ ប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានគាំទ្រឲ្យអាជ្ញាធរជាតិព្រះវិហារ អនុវត្តគម្រោងអន្តរាគម៍សង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ លើទីតាំងមានហានិភ័យខ្ពស់ ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កាការខូចខាតបន្ថែមទៀតក្នុងរដូវវស្សាខាងមុខ។

Thursday, April 2, 2026