នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹង ស្តីពីលទ្ធផលស្រាវជ្រាវ និងចំណេះដឹងថ្មីៗអំពីបច្ចេកទេសស្រាវជ្រាវ ដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងស្រុក និងក្រៅប្រទេស។
កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសសរុបចំនួន ២៦នាក់។ ប្រធានបទសំខាន់ៗរួមមាន បច្ចេកទេសវិភាគការខូចខាតវត្ថុសិល្បះ និងសម្ភារសំណង់ធ្វើពីថ្មភក់ វិធីសាស្ត្រធ្វើកំណាយបុរាណវិទ្យា នៅប្រទេសហ្វីលីពីន លទ្ធផលស្រាវជ្រាវលំនៅដ្ឋានបុរាណតាមរយះនៅការសិក្សាសណល់បុរាណវិទ្យា និលទ្ធផលស្រាជ្រាវភូមិកោះកេរ្តិ៍។