6.Gopurai.jpg 4.Gopura III.jpg 5.Gopura IV.jpg 3.PV.jpg 2.Koh ker.jpg 1.Koh ker.jpg

ប្រវត្តិដើម

អាជ្ញាធរជាតិព្រះវិហារបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៦/២៤៨ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៦ ស្តីពីការបង្កើតអាជ្ញាធរជាតិ ដើម្បីការពារ និងអភិវឌ្ឍរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ ហៅកាត់ “អ.ជ.ព.វ” ដែលជាគ្រឹះស្ថានសាធារណៈមួយប្រកបដោយបុគ្គលភាព គតិយុត្តិ មានស្វ័យភាព រដ្ឋបាលនិងហិរញ្ញវត្ថុ ស្ថិតនៅ​ក្រោមអាណាព្យាបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៤១៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ បានផ្ទេររមណីយដ្ឋានប្រាសាទកោះកេរ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ​ជាតិព្រះវិហារ។ ក្នុងអំឡុងឆ្នាំ២០១៧ អាជ្ញាធរជាតិព្រះវិហារ ត្រូវបានផ្ទេរឱ្យស្ថិត​ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៣១៧/៣១៣ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៤ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិព្រះវិហារជាគ្រឹះ​ស្ថាន​សាធារណៈរដ្ឋបាលដែលមានឈ្មោះថា អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍ រមណីយដ្ឋានវប្បធម៌ធម្មជាតិតំបន់ព្រះវិហារ សរសេរកាត់ជាភាសាខ្មែរ “អ.ជ.ព.វ.” ហៅកាត់ថា “អាជ្ញាធរជាតិព្រះវិហារ” និងជាភាសាអង់គ្លេស “National Authority for Preah Vihear”​ ហៅកាត់ថា “NAPV” ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថិតក្រោម​អាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

  • ឆ្នាំ២០០៦-២០០៩៖ បានដឹកនាំដោយ ឯកឧត្តម ទី យ៉ាវ ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជា ប្រធានក្រុមប្រឹក្សា​ភិបាល និងឯកឧត្តម ហង្ស សុត ជាអគ្គនាយក។
  • ឆ្នាំ២០០៩-២០១៥៖ បានដឹកនាំដោយ ឯកឧត្តម ជុច ភឿន ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមប្រឹក្សា​ភិបាល និងឯកឧត្តម អ៊ុក តុបបុត្រា ជាអគ្គនាយក។
  • ឆ្នាំ២០១៥-២០២០៖ បានដឹកនាំដោយ ឯកឧត្តម គឹម សេតារា ជាប្រធានអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានក្រុមប្រឹក្សា​ភិបាល​ និងឯកឧត្តម គង់ ពុទ្ធិការ ជាអគ្គនាយក។
  • ឆ្នាំ២០២០-បច្ចុប្បន្ន៖ ដឹកនាំដោយ ឯកឧត្តម គង់ ពុទ្ធិការ ជាអគ្គនាយក និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាល។
\images\Page_NPV\img_right1

 

បេសកម្មរបស់ អ.ជ.ព.វ.

តាមរយៈអនុក្រឹត្យលេខ ១១អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់​អាជ្ញាធរជាតិដើម្បីការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានធម្មជាតិនៃប្រាសាទព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖

  • នាយកដ្ឋានរដ្ឋបាល ហិរញ្ញកិច្ច ទំនាក់ទំនងសាធារណៈ ផែនការ និងនីតិកម្ម
  • នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា
  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍តំបន់ ប្រាសាទព្រះវិហារ
  • នាយកដ្ឋាននគរូបនីយកម្ម អភិវឌ្ឍន៍​តំបន់ប្រាសាទព្រះវិហារ និងប្រជាសាស្ត្រ
  • នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក
  • នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ។

តាមរយៈអនុក្រឹត្យលេខ២៧០ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅអាជ្ញាធរជាតិ​ព្រះវិហារ បំពេញមុខងារជាសានាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើបេសកកម្ម ដឹកនាំ គ្រប់គ្រង ចាត់ចែង អភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និង រមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងៗទៀតដែលបាន​ប្រគល់ជូន។ អង្គភាពប្រតិបត្តិអាជ្ញាធរជាតិព្រះវិហារ មានរចនាសម្ព័ន្ធដូចតទៅ៖

  • នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច
  • នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា
  • នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍
  • នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍
  • នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក
  • នាយកដ្ឋាន សណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ
  • នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងតម្កល់ឯកសារ។

រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៦/ ១៨៣ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០០៦ បែងចែកចេញជា៣តំបន់ មានតំបន់១ ជាតំបន់ស្នូលមាន ផ្ទៃក្រឡាសរុប១៥៧,៧ហិកតា តំបន់២ជាតំបន់​ទ្រនាប់មានផ្ទៃក្រឡាសរុប២៦៤២,៥ហិកតា និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡាសរុប២៨២៨,៩ហិកតា។ នៅឆ្នាំ​២០១១ រមណីយដ្ឋានប្រាសាទព្រះវិហារ ត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៥២ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ ដែលមានទំហំសរុប៤៨ ០១៨ហិកតា។

រមណីយដ្ឋានប្រាសាទកោះកេរ បានកំណត់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៤/០៧០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៤ និងកែសម្រួលដោយព្រះរាជក្រឹត្យលេខនស/រកត/១១២០/ ១២៨៨ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ​ឆ្នាំ២០២០ ដែលមាន​ទំហំសរុប ៨៧៨៩ហិកតា ៤៣អារ មានតំបន់១ ជាតំបន់ស្នូលមានផ្ទៃក្រឡា១១៨៧ហិកតា ៦១អារ តំបន់២ ជាតំបន់ទ្រនាប់​មានផ្ទៃក្រឡា​៣៥២៣​ហិកតា ៧៧អារ និងតំបន់៣ ជាតំបន់រណបមានផ្ទៃក្រឡា៤០៧៨ហិកតា ៥អារ។

មុខងារ និងភារកិច្ច

អាជ្ញាធរជាតិព្រះវិហារមានមុខងារ និងភារកិច្ចដូចតទៅ៖

  • ការពារ ថែរក្សា អភិរក្ស និងលើតម្លៃបុរាណវិទ្យា វប្បធម៌ បរិស្ថាន និងប្រវត្តិសាស្រ្តនៃរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ព្រមទាំងរមណីយដ្ឋានផ្សេងទៀតដែលត្រូវបានប្រគល់ជូន
  • សិក្សា រៀបចំ និងគ្រប់គ្រងធនធានធម្មជាតិដែលចាំបាច់សម្រាប់អភិវឌ្ឍប្រកបដោយចីរភាព និងរក្សាតុល្យភាព បរិស្ថាន ទឹក ព្រៃឈើ និងគុណភាពដីសិក្សាលើតម្លៃ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍ប្រតិបត្តិ រមណីយដ្ឋានប្រាសាទ​ព្រះវិហារ ប្រាសាទកោះកេរ និងហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធទឹកបុរាណ ផ្លូវបុរាណ និងបេតិកភណ្ឌបុរាណ
  • សិក្សារៀបចំអនុវត្តឱ្យបានសម្រេចនូវរាល់ផែនការសកម្មភាពរួមមាន កម្មវិធីនៃការរៀបចំមូលដ្ឋាននានាសម្រាប់ការអភិវឌ្ឍ និងកម្មវិធីអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្នុងតំបន់ដែលបានកំណត់ក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និង​ប្រាសាទ​កោះកេរ ដូចជាការគ្រប់គ្រងភ្ញៀវទេសចរ ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត និងឧបរិរចនាសម្ព័ន្ឋទេសចរណ៍ចាំបាច់នានា សម្រាប់បម្រើដល់សេវាកម្មទេសចរណ៍
  • កំណត់ឱ្យមានសៀវភៅបន្ទុកសម្រាប់អង្គការ និងក្រុមហ៊ុននានា
  • ស្វែងរកប្រភពហិរញ្ញប្បទាន ទុនវិនិយោគ និងវាយតម្លៃលើការអនុវត្តតាមដំណាក់កាលនីមួយៗដើម្បីធ្វើឱ្យបានសម្រេចនូវ​រាល់ការងារដែលបានដាក់ចេញដូចជា កម្មវិធីនៃការរៀបចំមូលដ្ឋាននានាសម្រាប់អភិវឌ្ឍកម្មវិធីអភិវឌ្ឍទេសចរណ៍ដូចរៀប​រាប់ខាងលើ
  • ប្រមូលចំណូលពីការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ និងតំបន់ផ្សេងទៀតក្រោម​ការគ្រប់គ្រងរបស់ អ.ជ.ព.វ. ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ជាពិសេសរៀបចំ និងអនុវត្តឱ្យបានសម្រេចគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច
  • សហការជាមួយជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្តល់ការអនុញ្ញាតឱ្យវិនិយោគនូវគម្រោងទាំងឡាយណាដែលទាក់ទងនឹង​បេសកកម្មរបស់ អ.ជ.ព.វ. ដើម្បីការពារ និងកាអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ និងតំបន់​ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • ប្រមូលចំណូលបានមកពីរាល់ព្រឹត្តិការណ៍ អាជីវកម្មពាណិជ្ជកម្មនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទ កោះកេរ ដោយអនុលោមតាមបទប្បញ្ញាត្តិជាធរមាន
  • សហការជាមួយអាជ្ញារធរខេត្ត មន្ទី/ក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់វិទ្យាស្ថាន មូលនិធិ អង្គការជាតិ និងអន្តជាតិនានា ដែល​មានគោលបំណងស្របទៅនឹងទិសដៅរបស់ អ.ជ.ព.វ.

ដឹកនាំសម្របសម្រួល សហការជាមួយនឹងអង្គភាពនានា ដែលបំពេញភារកិច្ចក្នុងរមណីយដ្ឋានរមណីយដ្ឋានប្រាសាទ​ព្រះវិហារ និងប្រាសាទកោះកេរ ចំំពោះកិច្ចការពារបេតិកភណ្ឌសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងការផ្តល់សេវាកម្ម​ទេសចរណ៍នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និងតំបន់ពាក់ព័ន្ធផ្សេងទៀត។

 


 

ប្រវត្តិសង្ខេបថ្នាក់ដឹកនាំ


រចនាសម្ព័ន្ធរបស់ អ.ជ.ព.វ.

rcnsp

 

នាយកដ្ឋានចំណុះរបស់ អ.ជ.ព.វ.

10/07/2023 12:16

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ចមានមុខងារនិងភារកិច្ចដូចតទៅ៖

  • គ្រប់គ្រងការងាររបៀបរួមមាន ការងារទទួលលិខិតចូល ការងារគ្រប់គ្រងចរាចរណ៍លិខិតផ្ទៃក្នុងការ​តម្កល់​ឯកសារ និងការបែងចែកលិខិតចេញ
  • គ្រប់គ្រងលិខិតរដ្ឋបាលរួមមាន ការរៀបចំលិខិតឆ្លើយតបនិងលិខិតអនុញ្ញាតផ្សេងៗ ស្របទៅតាម បទដ្ឋានរដ្ឋបាល និងពិនិត្យអំពីអនុលោមភាពនៃបទដ្ឋានរដ្ឋបាលរបស់លិខិតឬអត្ថបទទាំងឡាយរបស់​អាជ្ញាធរជាតិព្រះវិហារមុននឹងផ្ញើចេញទៅបណ្តានាយកដ្ឋានពាក់ព័ន្ធនិងស្ថាប័នខាងក្រៅ
  • សិក្សានិងរៀបចំលក្ខខណ្ឌរដ្ឋបាលនិងស្ថាប័ន ដើម្បីធានាការគ្រប់គ្រងត្រាដែលស្ថិតក្រោមការចាត់ចែងផ្ទាល់​របស់អគ្គនាយក អ.ជ.ព.វ. ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងស្របតាម បទដ្ឋានជាធរមានសម្រាប់​អំណាចសាធារណៈ
  • គ្រប់គ្រងមជ្ឈមណ្ឌលសេវាកម្ម និងសម្របសម្រួលការផ្តល់សេវាកម្មនានារបស់ អ.ជ.ព.វ.
  • គ្រប់គ្រងនិងចាត់ចែងការងារពិធីការ សណ្ដាប់ធ្នាប់ និងសន្តិសុខនៅទីស្នាក់ការ អ.ជ.ព.វ.
  • សហការជាមួយនាយកដ្ឋានពាក់ព័ន្ធរៀបចំប្រជុំជាតិនិងអន្តរជាតិ សិក្ខាសាលា ពិធីសម្ពោធ ពិធីបុណ្យផ្លូវការ និងពិធីផ្សេងៗរបស់ អ.ជ.ព.វ.
  • សហការជាមួយនាយកដ្ឋានពាក់ព័ន្ធនានា រៀបចំផែនការមេសម្រាប់កិច្ចការអភិរក្សនិងអភិវឌ្ឍន៍ក្នុងតំបន់ស្ថិត​ក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • គ្រប់គ្រងសំណុំបែបបទ និងនីតិវិធីរដ្ឋបាលដែលពាក់ព័ន្ធនឹងការងារគ្រប់គ្រងមន្ត្រីរាជការ និងបុគ្គលិករបស់ អ.ជ.ព.វ.
  • រៀបចំកំណត់តំណែងឯកទេស មុខតំណែង ការងារ តួនាទី និងភារកិច្ចរបស់មន្ត្រីរាជការនិងបុគ្គលិក និងការ​បែងចែកធនធានមនុស្ស
  • រៀបចំនិងគ្រប់គ្រងស្ថិតិលើការគ្រប់គ្រងមន្ត្រីរាជការនិងបុគ្គលិក ស្របតាមនីតិវិធីរដ្ឋបាលរបស់ អ.ជ.ព.វ.
  • រៀបចំការជ្រើសរើសបុគ្គលិកទៅតាមផែនការនិងនីតិវិធី រៀបចំតារាងប្រាក់បៀវត្សរ៍ ប្រាក់ឧបត្ថម្ភ និងប្រាក់​កម្រៃផ្សេងៗរបស់មន្ត្រីរាជការ និងបុគ្គលិក
  • ទទួលរៀបចំការងារពិធីការនិងមគ្គុទ្ទេសក៍ទេសចរណ៍ សម្រាប់បម្រើដល់គណៈប្រតិភូជាតិនិងអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • គ្រប់គ្រងការប្រើប្រាស់ប្រេងឥន្ធនៈ សម្ភារៈ បរិក្ខា រថយន្ត និងគ្រឿងចក្រគ្រប់ប្រភេទ
  • គ្រប់គ្រង ថែទាំ និងជួសជុលរថយន្ត គ្រឿងចក្រនិងអគារក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ទំនាក់ទំនងនិងសហការជាមួយសមាជិកក្រុមប្រឹក្សាភិបាលរបស់ អ.ជ.ព.វ. ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្កការជាតិ អន្តរជាតិ និងសមត្ថកិច្ចរបស់សាមីនាយកដ្ឋាននីមួយៗ
  • រៀបចំគម្រោងថវិកាប្រចាំឆ្នាំ គម្រោងថវិកាអភិរក្ស និងអភិវឌ្ឍន៍នានា ឬគម្រោងស្នើសុំថវិកាសម្រាប់កិច្ច​អន្តរាគមន៍បន្ទាន់ ដោយសហការជាមួយនាយកដ្ឋានជំនាញ និងក្រុមការងារពាក់ព័ន្ធ
  • តាមដាននិងត្រួតពិនិត្យប្រាក់ចំណូលគ្រប់ប្រភេទរបស់ អ.ជ.ព.វ.
  • តាមដាននិងពិនិត្យចំនួនទឹកប្រាក់និងរតនភ័ណ្ឌដែលមានផ្ញើនៅធនាគារ
  • អនុវត្តការបើកប្រាក់ឧបត្ថម្ភឬប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការនិងបុគ្គលិកគ្រប់ប្រភេទ
  • កាន់កាប់បញ្ជីគណនេយ្យទូទៅរបស់ អ.ជ.ព.វ. និងបញ្ជីគណនេយ្យនៃប្រតិបត្តិការហិរញ្ញវត្ថុ ផ្សេងៗឱ្យមាន​តម្លាភាព និងគណនេយ្យភាពដោយតម្កល់ទុកនូវឯកសារដើមបញ្ជាក់ពីចំណូលនិងចំណាយ
  • គ្រប់គ្រងទ្រព្យសម្ភារៈគ្រប់ប្រភេទ ដែលពាក់ព័ន្ធនឹងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
  • រៀបចំរបបបេសកកម្មក្នុងនិងក្រៅប្រទេសជូនមន្ត្រីរាជការ បុគ្គលិករបស់ អ.ជ.ព.វ.
  • ចូលរួមអនុវត្តគ្រប់ការងារលទ្ធកម្មស្របតាមច្បាប់ជាធរមាន
  • គ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យានិងគេហទំព័រផ្លូវការរបស់ អ.ជ.ព.វ.
  • ផ្តល់សេវាគាំទ្រផ្នែកព័ត៌មានវិទ្យា (Software និង Hardware) ដល់នាយកដ្ឋានបច្ចេកទេសនៃ អ.ជ.ព.វ.
  • គ្រប់គ្រង ផលិតព័ត៌មាន និងត្រួតពិនិត្យការចុះផ្សាយ
  • តាមដាន ត្រួតពិនិត្យការចុះផ្សាយពាក់ព័ន្ធរមណីយដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារ និងធ្វើការឆ្លើយតប
  • ស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងព័ត៌មានវិទ្យា
  • ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការគ្រប់គ្រងការប្រមូលចំណូលនិងទូទាត់ចំណាយរបស់ អ.ជ.ព.វ.
  • ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ អ.ជ.ព.វ. ស្របតាម​គោលនយោបាយយុទ្ធសាស្ត្រដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកំណត់ និងផែនការសកម្មភាពរបស់ អ.ជ.ព.វ. ដែលសម្រេចដោយក្រុមប្រឹក្សាភិបាល 
  • ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ គម្រោងថវិកាប្រចាំឆ្នាំ និងគម្រោង​វិនិយោគរបស់ អ.ជ.ព.វ.
  • ធ្វើទំនាក់ទំនងជាមួយក្រសួងអាណាព្យាបាលទាំងពីរពាក់ព័ន្ធនឹងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យ​ថវិការបស់ អ.ជ.ព.វ. តាមរយៈអគ្គនាយក អ.ជ.ព.វ.
  • ជាសេនាធិការអគ្គនាយក អ.ជ.ព.វ. ក្នុងការគ្រប់គ្រង និងចាត់ចែងការអនុវត្តថវិកា ស្របតាមគោលការណ៍​ហិរញ្ញវត្ថុជាធរមាន
  • តាមដានលទ្ធផលនៃការអនុវត្តថវិកា
  • សម្របសម្រួលក្នុងនាមជាសេនាធិការ របស់អគ្គនាយក អ.ជ.ព.វ. សម្រាប់ការតាមដាន ត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងសវនកម្ម
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមស្តង់ដារគណនេយ្យ របាយការណ៍អនុវត្តថវិកា (ចំណូល-ចំណាយ) និងរបាយការណ៍សមិទ្ធកម្មរបស់ អ.ជ.ព.វ, ស្របតាមលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជូនប្រធានក្រុមប្រឹក្សាភិបាលដើម្បីពិនិត្យ អនុម័ត រួចផ្ញើជូនរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នឰមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅនិងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែង ស្តីពីការគ្រប់គ្រង អភិរក្ស និងថែទាំ​ប្រាសាទក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល​ស្តីពីការអភិរក្សប្រាសាទនិងកិច្ចការបុរាណវិទ្យា
  • រៀបចំឯកសារស្តីពីស្ថានភាពប្រាសាទ ផែនទីហានិភ័យប្រាសាទ និងរបាយការណ៍ស្តីពីស្ថានភាពនៃការអភិរក្ស
  • សិក្សានិងសម្រង់ប្លង់បច្ចេកទេសរបស់ប្រាសាទនានា
  • រៀបចំចុះបញ្ជីស្ថានីយបុរាណវិទ្យានិងវត្ថុសិល្បៈតាមប្រាសាទនិងគ្រប់គ្រងសមុច្ច័យបុរាណ ប្រាសាទព្រមទាំង​រចនាសម្ព័ន្ធបុរាណនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំកម្មវិធីនិងអនុវត្តការងារអភិរក្សប្រាសាទនិងរចនាសម្ព័ន្ធបុរាណនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • បង្កើតក្រុមចល័តដែលមានសមត្ថភាពនិងឧបករណ៍សម្ភារៈសមស្របដើម្បីរៀបចំថែទាំនិងតាមដានផ្នែក​បុរាណវិទ្យានិងការគ្រប់គ្រងរមណីយដ្ឋាន
  • រៀបចំ គ្រប់គ្រង និងដឹកនាំឆ្មាំប្រាសាទនិងពលករជំនាញនានា
  • ពិនិត្យនិងផ្តល់យោបល់បច្ចេកទេសផ្នែកបុរាណវិទ្យា លើគម្រោងអភិរក្សនិងគម្រោងអភិវឌ្ឍន៍នានា ក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំផែនការ ការស្ទង់ពិនិត្យមើល និងកំណាយបុរាណវិទ្យា ព្រមទាំងចាត់វិធានការសម្រាប់បង្ការ ឬសង្គ្រោះ​តាមការចាំបាច់
  • យកចិត្តទុកដាក់ជាប្រចាំក្នុងកិច្ចការពារថែទាំ ទល់ទ្រ យាមកាមប្រាសាទនានាក្នុងតំបន់ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំនិងអនុវត្តរាល់កម្មវិធីស្រាវជ្រាវលើវិស័យបុរាណវិទ្យានិងការងារអភិរក្ស​ប្រាសាទ និងវត្ថុបុរាណ
  • ធ្វើការតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលការដ្ឋានជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងការងារអភិរក្សនិង​បុរាណវិទ្យា
  • ប្រមូល ចងក្រងឯកសារ នូវលទ្ធផលកិច្ចការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅនិងរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈពេលខ្លី មធ្យម និងវែងនៅក្នុងតំបន់ស្ថិត​ក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្រប ទៅនឹងគោលនយោបាយ​ទេសចរណ៍របស់រាជរដ្ឋាភិបាល
  • រៀបចំកម្មវិធីអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ ដោយសហការជាមួយដៃគូរពាក់ព័ន្ធជាតិនិងអន្តរជាតិ
  • ប្រមូល កសាងប្រព័ន្ធទិន្នន័យ វិភាគស្ថិតិភ្ញៀវទេសចរ និងសិក្សាអំពីភ្ញៀវទេសចរដើម្បីអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព
  • សិក្សាបង្កើតគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ
  • សិក្សា រៀបចំទីលានចំណតមុខប្រាសាទ “ប៉ាវីស” មណ្ឌលបដិសណ្ឋារកិច្ច មណ្ឌលព័ត៌មាន សម្ភារបរិក្ខា​សម្រាប់សម្រួលដល់ការទស្សនានិងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដោយសហការជាមួយនាយកដ្ឋាន​ជំនាញពាក់ព័ន្ធ
  • សិក្សារៀបចំប្លង់ទស្សនាចររបស់ភ្ញៀវទេសចរនៅតាមប្រាសាទដើម្បីបង្កើនការយល់ដឹងអំពី គុណតម្លៃ​របស់ប្រាសាទ ធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់របស់ភ្ញៀវទេសចរទៅលើប្រាសាទ
  • រៀបចំនិងកំណត់ទីតាំងដាក់ស្លាកសញ្ញាចរាចរ ស្លាកសញ្ញាព័ត៌មានទេសចរណ៍ និងស្លាកសញ្ញផ្សេងៗទៀត​ដែលចាំបាច់ រៀបចំចំណតរថយន្ត មធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ កំណត់តូប ស្តង់លក់ដូរវត្ថុអនុស្សាវរីយ៍​និងភេសជ្ជៈ បង្គន់អនាម័យ និងបន្ទប់ទឹកជាដើម ដើម្បីធានាឱ្យមានសោភណ្ឌភាពល្អក្នុងតំបន់រមណីយដ្ឋាន​ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ
  • សិក្សានិងរៀបចំបទប្បញ្ញត្តិនិងវិធានការពាក់ព័ន្ធក្នុងការផ្តល់សេវាកម្មនិងសកម្មភាពនានា ក្នុងតំបន់ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ អ.ជ.ព.វ. និងតាមដានការអនុវត្តបទប្បញ្ញត្តិ និងវិធានការទាំងនោះ
  • រៀបចំនិងគ្រប់គ្រងការផ្តល់សេវាកម្មទេសចរណ៍នៅតាមប្រាសាទនានា ពិសេសដើម្បីធានាតុល្យភាព និងមាន​ចំណូលខ្ពស់ពីព្រឹត្តិការណ៍ វប្បធម៌ សិល្បៈ មហោស្រព និងពិធីនានា ដែលប្រារព្ធធ្វើក្នុង តំបន់ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ
  • យកចិត្តទុកដាក់ការពាររូបភាពនៃប្រាសាទព្រះវិហារ និងប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដោយចូលរួមតាមដានឱ្យបានហ្មត់ចត់លើសកម្មភាពថតរូប ថតវីដេអូ ដូន និងភាពយន្ត
  • សហការជាមួយនាយកដ្ឋានជំនាញនិងស្ថាប័នជំនាញពាក់ព័ន្ធរៀបចំបណ្តុះបណ្តាលមគ្គុទេសក៍ទេសចរ
  • ពិនិត្យ ផ្តល់យោបល់ និងរៀបចំកិច្ចសន្យាសម្រាប់គម្រោងវិនិយោគ និងអាជីវកម្មទេសចរណ៍ និងរៀបចំលិខិត​អនុញ្ញាតចេញ-ចូល ការរៀបចំព្រឹត្តិការណ៍និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើក តម្លៃបេតិកភណ្ឌវប្បធម៌
  • ចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍តាមរយៈការរៀបចំ និងចូលរួមពិព័រណ៍ថ្នាក់ជាតិនិងអន្តរជាតិ និងធ្វើ​ទីផ្សារផលិតផលទេសចរណ៍ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • យកចិត្តទុកដាក់ស្វែងរកដៃគូជាតិនិងដៃគូអន្តរជាតិដើម្បីសហការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍​ប្រកបដោយចីរភាព
  • យកចិត្តទុកដាក់ក្នុងការជម្រុញបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីចូលរួមចំណែក កាត់បន្ថយភាព​ក្រីក្រនិងលើកកម្ពស់ការថែរក្សាបេតិកភណ្ឌ
  • រៀបចំបទដ្ឋានសម្រាប់គ្រប់គ្រងបេតិភណ្ឌវប្បធម៌ និងស្តង់ដារស្តីពីបេតិកភណ្ឌវប្បធម៌ ព្រឹត្តិការណ៍ ឬសកម្មភាពនានា ដែលអនុវត្តនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដើម្បីលើកកម្ពស់​គុណតម្លៃបេតិកភណ្ឌវប្បធម៌និងបង្កើតចំណូលថវិកាជាតិ
  • រៀបចំវង់ទស្សនាតាមប្រាសាទ និងក្នុងរមណីយដ្ឋានក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដើម្បី​ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសហការជាមួយស្ថាប័ន/អង្គភាព និងនាយកដ្ឋានពាក់ព័ន្ធ
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយកអ.ជ.ព.វ.។

នាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅ និងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែងស្របតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងដីធ្លី និងលំនៅឋានស្របតាមកិច្ចការពារ ទេសភាពវប្បធម៌នៅក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សិក្សា រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យដីធ្លី លំនៅឋាន សំណង់ និងប្រជាសាស្ត្រក្នុងតំបន់ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការជាមួយស្ថាប័ន/អង្គភាពពាក់ព័ន្ធ
  • សិក្សានិងរៀបចំបទប្បញ្ញត្តិនិងវិធានពាក់ព័ន្ធក្នុងការគ្រប់គ្រងដីធ្លី លំនៅឋាន និងសំណង់ ព្រមទាំងតាមដាន​ការអនុវត្តបទប្បញ្ញត្តិនិងវិធានទាំងនោះ
  • សិក្សា អង្កេត និងវាស់វែងដីធ្លីគ្រប់ប្រភេទនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយសហការ​ជាមួយស្ថាប័ន/អង្គភាពនិងអាជ្ញាធរដែនដីពាក់ព័ន្ធ
  • កំណត់រាល់តំបន់ដែលត្រូវធ្វើការរៀបចំដើម្បីបម្រើផលប្រយោជន៍សាធារណៈស្របតាមបទដ្ឋាននៃអភិរក្ស និងការអភិវឌ្ឍន៍នៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ចូលរួមដោះស្រាយផលប៉ះពាល់ក្នុងគម្រោងអភិរក្សនិងអភិវឌ្ឍផ្សេងៗដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
  • ពិនិត្យសំណើស្នើសុំសាងសង់ និងរៀបចំលិខិតអនុញ្ញាតសាងសង់ស្របទៅតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំង​តាមដាន និងត្រួតពិនិត្យការសាងសង់ទាំងនោះ
  • រៀបចំឱ្យមានក្រុមអង្កេតប្រជាសាស្ត្រដើម្បីតាមដានការប្រែប្រួលនៃកំណើន និងកម្រិតជីវភាពរស់នៅនិងការ​ប្រែប្រួលទីលំនៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរ​បស់ អ.ជ.ព.វ.
  • គិតគូរនិងលើកផែនការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព តុល្យភាព និងសមាហរណភាពក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ជម្រុញឱ្យមានការលើកកម្ពស់វិស័យអប់រំ កសិកម្ម និងមុខរបររបស់ប្រជាជន
  • រៀបចំការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អ.ជ.ព.វ. ដោយ​សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជាតិ និងអន្តរជាតិ
  • ចូលរួមសហការពិនិត្យនិងផ្តល់យោបល់លើសំណើរបស់សហគមន៍ក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំគំរូស្ថាបត្យកម្មខ្មែរបុរាណគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រង​របស់ អ.ជ.ព.វ.
  • ពិនិត្យ និងផ្តល់យោបល់ស្តីពីកិច្ចការពារបេតិកភណ្ឌក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ជា​ពិសេស​​វត្តអារាមដែលមានលក្ខណៈប្រវត្តិសាស្ត្រ លំនៅឋានប្រពៃណី និងអគារ ស្ថាបត្យកម្មដែលមាន​តម្លៃបេតិកភណ្ឌតាមការស្នើសុំរបស់អាជ្ញាធរមានសមត្ថកិច្ច
  • សិក្សានិងរៀបចំឯកសារស្តីពីវិធានការពាក់ព័ន្ធនឹងការងារនគរូបនីយកម្ម សម្រាប់រក្សាតុល្យភាព រវាងការ​អភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌវប្បធម៌និងបរិស្ថាន
  • អភិរក្សនិងលើកតម្លៃទេសភាពវប្បធម៌ដោយភ្ជាប់ជាមួយប្រពៃណីប្រវត្តិសាស្ត្រខ្មែរនៅក្នុងតំបន់ ស្ថិតក្រោមការ​គ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សិក្សាស្រាវជ្រាវសំណង់បែបប្រវត្តិសាស្ត្រនិងលក្ខណៈបុរាណដើម្បីចងក្រងនិងបោះពុម្ពផ្សព្វផ្សាយ
  • សហការជាមួយក្រសួង ស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធក្នុងការកសាង ស្តារជួសជុល និងថែទាំហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្តនានាក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ធ្វើរបាយការណ៍សរុប ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

នាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹក មានមុខងារនិងភារកិច្ចដូចតទៅ៖

  • កំណត់ទិសដៅ និងរៀបចំផែនការមេសម្រាប់រយៈពេលខ្លី មធ្យម និងវែង ស្តីពីការគ្រប់គ្រងបរិស្ថាន ព្រៃឈើ និងទឹក ព្រមទាំងសំណង់ធារាសាស្ត្រនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ចូលរួមអនុវត្តសកម្មភាពដែលមានលក្ខណៈពហុវិស័យនៅក្នុងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព
  • សិក្សាអំពីរុក្ខជាតិ សត្វ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • គ្រប់គ្រងព្រៃឈើនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. រួមមានការអភិរក្ស ការថែទាំ និងការដាំ​កូនឈើឡើងវិញ
  • ស្រាវជ្រាវនិងជួសជុលឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ
  • បង្កើតប្រព័ន្ធតាមដានបម្រែបម្រួលទឹកនៅលើដីនិងនៅក្រោមដី
  • ស្រាវជ្រាវរកដំណោះស្រាយផ្សេងៗដើម្បីចាត់ចែងប្រើប្រាស់ទឹកនៅលើដីក្នុងគោលដៅជួយកាត់បន្ថយការប្រើ​ប្រាស់ទឹកនៅក្រោមដី
  • សិក្សាអំពីបរិស្ថាន បរិយាកាស និងអាកាសធាតុ ដោយរៀបចំឱ្យមានប្រព័ន្ធស្ថានីយឧតុនិយមសម្រាប់ប្រមូល​ទិន្នន័យតាមដានបម្រែបម្រួលអាកាសធាតុ ឥទ្ធិពលដែលមានលើជលសាស្ត្រ និងកសិកម្ម និងការបំពុល​បរិស្ថាន ការបំពុលទឹក ការបំពុលខ្យល់ ព្រមទាំងការរំខានដោយ សំឡេង
  • រៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌព្រៃឈើនិងដីព្រៃ ព្រមទាំងកំណត់ហានិភ័យដើមឈើ
  • រៀបចំថ្នាលបណ្តុះកូនឈើសម្រាប់ការដាំដុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ការពារជីវចម្រុះ អភិរក្សសត្វ និងរុក្ខជាតិនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំ គ្រប់គ្រង និងដឹកនាំក្រុមបរិស្ថាននុរក្ស និងពលករជំនាញ
  • សហការជាមួយស្ថាប័នជំនាញសិក្សា កំណត់ រៀបចំបង្កើត និងគ្រប់គ្រងតំបន់អេកូទេសចរណ៍
  • រៀបចំកម្មវិធីផ្សព្វផ្សាយអំពីបរិស្ថាន សារៈសំខាន់ព្រៃឈើ និងសត្វព្រៃ
  • ចាត់វិធានការនានាក្នុងការទប់ស្កាត់រាល់បទល្មើសព្រៃឈើនិងការរានដីព្រៃ
  • រៀបចំឯកសារពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនិងធនធានធម្មជាតិដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • រៀបចំផែនការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ របស់អាជ្ញាធរជាតិព្រះវិហារ សម្រាប់ រយៈពេលខ្លី មធ្យម និងវែង ដោយសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធ និងដៃគូជាតិ និងអន្តរជាតិ
  • រៀបចំកម្មវិធីយុទ្ធសាស្ត្រសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី សង្គម និងប្រជាសាស្ត ដែលទាក់​ទងនឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងវិស័យផ្សេងៗទៀតពាក់ព័ន្ធនឹងការងារក្នុង តំបន់ស្ថិតក្រោមការគ្រប់​គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា លើការងារអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍប្រកប ដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សដោយសហការជាមួយនាយកដ្ឋាននានា ស្ថាប័នជាតិ និងអន្តរជាតិ
  • តាមដាននិងចាត់វិធានការណ៍លើរាល់លទ្ធផលស្រាវជ្រាវដែលត្រូវបានបោះពុម្ពនិងផ្សព្វផ្សាយជាសាធារណៈដែល​ពុំមាន​ការអនុញ្ញាតពី អ.ជ.ព.វ.
  • គ្រប់គ្រងសារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសាររបស់ អ.ជ.ព.វ.
  • បង្កើតប្រព័ន្ធទិន្នន័យដើម្បីចុះបញ្ជីលទ្ធផលស្រាវជ្រាវរបស់ អ.ជ.ព.វ. និងរបស់ស្ថាប័នជាតិនិងអន្តរជាតិ
  • រៀបចំគ្រប់គ្រងប័ណ្ណចេញ-ចូល តំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ. ដោយឥតគិតថ្លៃសម្រាប់អ្នក​ស្រាវជ្រាវអន្តរជាតិ
  • សិក្សាចងក្រងនិងផ្សព្វផ្សាយគ្រប់ឯកសារគតិយុត្ត និងវិធាននានាទាក់ទងនឹងកម្មសិទ្ធិបញ្ញ អនុសញ្ញាពាក់ព័ន្ធ​នឹងបេតិកភណ្ឌរូបី និងអរូបី ព្រមទាំងក្រឹត្យក្រមបទដ្ឋានរបស់អង្គការយូណេស្ក
  • រៀបចំអនុស្សារណៈយោគយល់ កិច្ចព្រមព្រៀង និងឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាង អ.ជ.ព.វ. និងដៃគូ​ជាតិនិងអន្តរជាតិ លើវិស័យស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍន៍នានា ដោយសហការជាមួយនាយកដ្ឋានជំនាញ​ពាក់ព័ន្ធ
  • រៀបចំឱ្យមានកម្លាំងសន្តិសុខ ពលករ និងពលករជំនាញ ដើម្បីថែទាំ ជួសជុល ការពារ សារមន្ទីរ អភិរក្សដ្ឋាន បណ្ណាល័យ និងមណ្ឌលតម្កល់ឯកសារ
  • សហការជាមួយនាយកដ្ឋានជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការប្រមូលវត្ថុសិល្បៈយកមករក្សាទុក ថែទាំ ជួសជុល និងចុះបញ្ជីសារពើភណ្ឌរាល់សមុច្ច័យនៅក្នុងសារមន្ទីរ និងអភិរក្សដ្ឋាន
  • លើកគម្រោងរៀបចំយុទ្ធនាការឃោសនា និងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ដើម្បីបំផុសស្មារតី​យល់ដឹងអំពីតម្លៃបេតិកភណ្ឌនិងរមណីយដ្ឋាន
  • ចូលរួមសហការស្រាវជ្រាវក្នុងគម្រោងស្រាវជ្រាវជាតិនិងអន្តរជាតិក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ចងក្រង ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវ
  • ធ្វើរបាយការណ៍សរុប ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ មានមុខងារនិងភារកិច្ចដូចតទៅ៖

  • ការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រង​របស់ អ.ជ.ព.វ.
  • ទប់ស្កាត់រាល់សកម្មភាពខុសច្បាប់និងគ្មានការអនុញ្ញាត ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ បុរាណវិទ្យា វប្បធម៌ អារ្យធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា ទេសភាពវប្បធម៌ ការ ស្រាវជ្រាវសកម្មភាពខុស​ច្បាប់ សណ្តាប់ធ្នាប់ អនាម័យ ការជីកកកាយ ការលុបដី ការរៀបចំព្រឹត្តការណ៍ និងពិធីផ្សេងៗនៅក្នុងតំបន់​ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សហការជាមួយនាយកដ្ឋានជំនាញ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីមាន​សមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់បទល្មើសព្រៃឈើ ការទន្ទ្រានយកដី ការសាងសង់ សំណង់ខុសច្បាប់ និងគ្មានការ​អនុញ្ញាតនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • សហការជាមួយនគរបាលបេតិកភណ្ឌដើម្បីទប់ស្កាត់និងបង្ក្រាបការគាស់កកាយ ការរុករក ការលួច និងការ​ជួញដូរវត្ថុបុរាណ
  • សហការជាមួយនឹងអង្គភាពនគរបាលទេសចរណ៍ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខជូនភ្ញៀវទេសចរ
  • រៀបចំផែនការអន្តរាគមន៍ ល្បាត និងវិធានការណ៍ទប់ស្កាត់នៅតាមគោលដៅនានា ដោយសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងជាមួយបណ្តានាយកដ្ឋាននានារបស់ អ.ជ.ព.វ.
  • សហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីប្រមូល​និងគ្រប់គ្រងទិន្នន័យមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • រៀបចំ គ្រប់គ្រង និងដឹកនាំកម្លាំងសន្តិសុខអភិរក្ស
  • សិក្សានិងលើកផែនការដើម្បីបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អ.ជ.ព.វ.
  • ធ្វើរបាយការណ៍សរុប ស្ដីពីសកម្មភាពការងាររបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីសភាពការណ៍ចាំបាច់បន្ទាន់ពាក់ព័ន្ធនឹងការងាររបស់ខ្លួនជូនអគ្គនាយក អ.ជ.ព.វ.
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អគ្គនាយក អ.ជ.ព.វ.។

ច្បាប់ និងបទដ្ឋានគតិយុត្ត